ភ្នំពេញៈ បន្ទាប់ពីបានប្រគល់ទឹកប្រាក់រង្វាន់ ១០០លានរៀល ទៅដល់ដៃអតិថិជនចំនួន២នាក់ ដែលឈ្នះរង្វាន់ធំដូចគ្នាក្នុងថ្ងៃតែមួយ កាលពីសប្ដាហ៍កន្លងទៅ ឥឡូវនេះ មានអតិថិជនថ្មីម្នាក់ទៀតហើយ ឈ្មោះ សង ស្នា ភេទប្រុស អាយុ២៨ឆ្នាំ បច្ចុប្បន្នមានមុខរបរជាកសិករ រស់នៅក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
ថ្លែងប្រាប់ក្រុមការងារដែលបានចុះប្រគល់រង្វាន់ធំដល់លំនៅដ្ឋានផ្ទាល់ លោក សង ស្នា ដែលក្លាយជាមហាសេដ្ឋីថ្មីឈ្នះរង្វាន់ប្រាក់លាន របស់តែបៃតង អ៊ីឈីតាន់ បានរាប់ប្រាប់ឱ្យដឹងថា ៖ កាលពីចុងសប្ដាហ៍កន្លងទៅនេះ ក្រោយពេលសម្រាកពីការងារព្យួរដីដាំដំឡូង ហើយអស់កម្លាំង និងមានភាពស្រេកទឹកផងនោះ លោកក៏បានទិញតែបៃតង អ៊ីឈីតាន់ រសជាតិផ្លែគូលេន មួយដបពីអ្នកលក់នៅផ្សារ អក្សរ តេ ទទួលទាន លុះពេលមួលគម្របដបទទួលទាន ក៏ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀល នៅក្នុងគម្របដបតែម្ដង ។
ភ្លាមនោះលោកពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏យកបង្ហាញប្រាប់អ្នកលក់ រួមជាមួយ បងប្អូន ក្រុមគ្រួសារឱ្យបានដឹង រួមជាមួយនឹងទូរស័ព្ទជូនដំណឹង ដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ ដែលមានស្រាប់នៅនឹងគម្របដប។ លោកបានបញ្ជាក់ទាំងអារម្មណ៍ រំជើបរំជួលទៀតថា តាំងពីមុនមកលោកមិនធ្លាប់នឹកគិតថា អាចមានលុយច្រើនសន្ធឹកសន្ធាប់ដូច្នេះនោះទេ ព្រោះគ្មានមុខរបរអ្វីក្រៅពី ជួលដីចម្ការគេដាំដំឡូង ដើម្បីទទួលបានកម្រៃនោះទេ ប៉ុន្តែពេលនេះ តែបៃតង អ៊ីឈីតាន់ បានជួយកែប្រែជោគវាសនាគ្រួសាររបស់លោក ឱ្យមានភាពល្អប្រសើរហើយ។ ក្រោយពីទទួលបានលុយរង្វាន់ធំ ១០០លានរៀល លោកនឹងយកមួយចំនួនទៅសងបំណុលគេ ហើយទុកមួយចំណែកទៀតទិញដីធ្វើចម្ការ ដើម្បីទ្រទ្រង់ជីវភាពទៅថ្ងៃអនាគត។
គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី៣ ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ ១០០លានរៀល រហូតដល់ ៧០រង្វាន់, ម៉ូតូ Scoopy i ចំនួន៧០រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន៧០រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់ អាចជារូបអ្នក ៕
មតិយោបល់