ព័ត៌មានជាតិ

ផាស់អាប់បោះពួយបុករថយន្តហាឡែនឌ័រពេញទំហឹងក្រឡាប់អ្នកបើករងរបួសស្រាល

ភ្នំពេញ: ផាស់អាប់មួយគ្រឿងបើកបោះពួយយ៉ាងលឿនជ្រុលទៅបុករថយន្តហាយឡែនឌ័រមួយគ្រឿងពេញទំហឹងបណ្តាលឲ្យក្រឡាប់តែសំណាងល្អអ្នកបើកបររងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង១០នាទីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ផ្លូវបេតុងក្នុងបុរីពិភពថ្មីឈូកវ៉ា១ ភូមិច្រេសថ្មី សង្កាត់គោករកា ខណ្ឌ ព្រែកព្នៅ។

រថយន្តរងគ្រោះម៉ាកហាយឡែនឌ័រពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AA-1989 រងការខូចខាតក្រពឹតខាងជំហ៊ាងឆ្វេងបើកបរដោយបុរស ឈ្មោះឡឹក ពន្លក ភេទប្រុសអាយុ៣០ឆ្នាំមាន ទីលំនៅកើតហេតុខាងលើ។
អ្នកបើកម៉ូតូកង់បី ឈ្មោះសួន សុខលីម ភេទប្រុស អាយុ៣១ឆ្នាំមុខរបររត់ផាស់អាប់ មានទីលំនៅឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរខេត្តកំពង់ចាម។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញម៉ូតូកង់បីធ្វើដំណើរតាមផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនខណ:បើកមកដល់ចំណុចផ្លូវបែកជាបួនក៏មានរថយន្តហាយឡែនឌ័រមួយគ្រឿងធ្វើរដំណើរតាមផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិចបានបុកយ៉ាងពេញទំហឹងបណ្តាលឲ្យក្រឡាប់ច្រង៉ាងពេញផ្លូវតែសំណាងល្អអ្នកបើកបរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលរដ្ឋានបានចុះមកដល់កន្លែងកើតហេតុបានធ្វើការសម្របសម្រួលគ្នាដោយភាគីផាស់អាប់សងសំណងថ្លៃជួសជុលទៅម្ចាស់រថយន្តចំនួន៨០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែង៕

 

មតិយោបល់