ព័ត៌មានជាតិ

Update៖ ដឹងការពិតហើយ! នាគឆ្លងខេត្ត RX300 ពាក់ស្លាកលេខ ភ្នំពេញ 2AL-2506 បុកឌ្រីមសង់ ស្លាប់និងរបួសធ្ងន់ ២នាក់

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុកម៉ូតូ បណ្ដាលឲ្យស្លាប់នារីម្នាក់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីវេលាម៉ោង ៦ និង២០ នាទីល្ងាច ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៩ នៅលើដងផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៤៤-៤៥ ចំណុចភូមិ ព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ករណីនេះបង្កឡើងដោយរថយន្តម៉ាក TOYOTA LEXUS 300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-2506 អ្នកបើកបរថយន្ត មានឈ្មោះ សាន.តយ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិបឹងត្រយាប សង្កាត់ខណ្ឌសែនសុខ រាជធានីភ្នំពេញ ធ្វើដំណើរពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១ លុះមកដល់ចំណុចកើតហេតុខាងលើ បានបុក ជាមួយម៉ូតូម៉ាក HONDA DREAM ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧត្តរមានជ័យ1B-3846 បើកបរដោយឈ្មោះ វីរ: សុម៉ានី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិស្ពានដែកឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល រងរបួស ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីពេទ្យកាល់ម៉ែត។ អ្នករួមដំណើរឈ្មោះ ឃឹម សុឃីន ភេទស្រី អាយុ២៩ឆ្នាំ (ស្លាប់) មានទីលំនៅភូមិអូរតាពុកលើ សង្កាត់ប៉ៃ លិន សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដែលបានធ្វើដំណើរមានទិដៅផ្ទុយគ្នា។

ក្រោយកើតហេតុម៉ូតូខូចធ្ងន់ និងរថយន្តខូចស្រាល ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី។ អ្នកបើករថយន្តឈ្មោះ សាន តយ ឃាត់ខ្លួនយកមកអធិការនគរបាលស្រុកកៀនស្វាយ។

តាមការសន្និដ្នានរបស់សមត្ថកិច្ចថា ករណីនេះ បណ្តាលមកពីអ្នកបើកបររថយន្ត ធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្ន និងរំលោភចូលមកចំណែកផ្លូវ នៃយានយន្តមកពីទិសដៅផ្ទុយ។

បច្ចុប្បន្នសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់