ក្រចេះ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីវេលាម៉ោង ១៩និង៥នាទីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូបុករថយន្តកំពុងខូចដែលឈប់ស្ងៀម បណ្តាលអោយមនុស្សម្នាក់បានស្លាប់ នៅចំណុចផ្លូវជាតិលេខ៧ (ស្នួល-ក្រចេះ) ចំណុចបង្គោលគីឡូម៉ែត្រលេខ268-269 ភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
ក្នុងហេតុការណ៍ខាងលើបណ្តាលមកពីប្រើប្រាស់ល្បឿលឿន, ខូចខាត ម៉ូតូខូចធ្ងន់០១គ្រឿង និង រថយន្តគ្មានការខូច០១គ្រឿង។ បច្ចុប្បន្នកម្លាំងជំនាញបានយកមធ្យោបាយពាក់ព័ន្ធមករក្សាទុកបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីបន្តនិតិវិធី៕
មតិយោបល់