
យើងបានដឹងរួមមកហើយថា ក្រុមហ៊ុន Microsoft បានទទួលជោគជ័យទៅលើការលក់ និងការបញ្ជាទិញ ជាអន្តរជាតិ ទៅលើ Surface Pro ដែល Surface Pro 120GB ត្រូវបានលក់អស់ជាងច្រើនដង និងមិនមានការខ្វះខាតសម្រាប់ទីផ្សារសហរដ្ឋអាមេរិក និងកាណាដា ប៉ុន្តែមានការខ្វះខាតមួយចំនួនសម្រាប់ទីផ្សារ អឺរ៉ុបបន្ទាប់ការបង្ហាញបានមួយសប្តាហ៍។
ការទទួលបានជោគជ័យនេះ ក្រុមហ៊ុនអាចនឹងឆ្ពោះទៅកាន់ការបញ្ជាក់ពីការបរិច្ឆេតនូវ Surface 2 ដោយ យើងបានដឹងច្បាស់ថា ក្រុមហ៊ុន Microsoft កំពុងដំណើរការនូវ Surface សម្រាប់ពេលអនាគតដ៏ខ្លឺ ខាងមុខ ដែលដំណើរការជាមួយនឹង Processor Core i5 សម្រាប់ Surface Pro ហើយអាចនឹងបញ្ចេញ នៅក្នុងខែមករាខាងមុខ៕
មតិយោបល់