ព័ត៌មានជាតិ

នគរបាលបង្រ្កាការជួញដូរសារធាតុញៀនឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងវត្ថុតាង

ភ្នំពេញៈ នគរបាលខណ្ឌឬស្សីកែវបង្រ្កាបជាក់ស្ដែង ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យ ៣នាក់ រួមទាំងថ្នាំពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១៣កញ្ចប់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង៤០នាទីល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា ជាលទ្ធផលកំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់៖
១/ឈ្មោះ រេះ សូហ្វី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មានទីលំនៅផ្ទះគ្មានលេខ ភូមិដើមអំពិល សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
២/ឈ្មោះ សារ៉េត រូវី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មានទីលំនៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
៣/ឈ្មោះ លី រ៉ាហ្វីន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅ ផ្ទះលេខ៦៥៧ ក្រុម១ ភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ លក់ដូរ។

សម្ភារៈដែលសមត្ថកិច្ចដកហូតមាន៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១៣កញ្ចប់ ជារបស់ជនសង្ស័យឈ្មោះ សារ៉េត រូវី
រថយន្ត ១គ្រឿងម៉ាកវីស្តូ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2T-3073 ។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានកម្លាំងជំនាញខណ្ឌ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់