ព័ត៌មានជាតិ

ឡង់គ្រីស័រស៊េរីទំនើប ស្លាកលេខ ភ្នំពេញ 2AD-2992 ពន្លះរថយន្តកូរ៉េ ចតលើចិញ្ចើមផ្លូវ បណ្ដាលឲ្យផុងផ្នែកខាងមុខយ៉ាងដំណំ

ភ្នំពេញ: បុរសម្នាក់ទំនងស្រវឹង បើករថយន្តម៉ាកឡង់គ្រីស័រ ស៊េរីទំនើបទៅបុករថយន្តកូរ៉េ ឈប់ចតលើចិញ្ចើមផ្លូវពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតផ្នែកពីមុខយ៉ាងដំណំ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១១និង ៤០នាទីយប់ ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវព្រះនរោត្ដម ក្បែរសាលាបញ្ញាសាស្រ្ត ក្នុងសង្កាត់ទន្លេរបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តមួយគ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-2992 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងស្រា បានធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុ ក្បែរសាលាបញ្ញាសាស្រ្ត ក៏បានរ៉េចង្កូតទៅបុករថយន្តកូរ៉េ ក្បាលពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 3E-9535 ពីក្រោយពេញទំហឹង ខណ:ដែលរថយន្តកូរ៉េ កំពុងតែចតចោរនៅលើដងផ្លូវព្រះនរោត្ដម បណ្ដាលឲ្យរងការខូចខាតរថយន្តស៊េរីទំនើបផ្នែកពីមុខយ៉ាងដំណំ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ មិនមានអ្នករងរបួសទេ។

ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ជំនាញ បានចុះដល់ទីតាំងកើតហេតុ នឹងធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុក នៅការិយាចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់