ព័ត៌មានជាតិ

កុកអាចភ្លេចជុង​ តែជុងមិនដែលភ្លេចកុក!!!

ឧត្តរមានជ័យ: កាលពីវេលាម៉ោង ៣ និង៤០នាទីថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៩ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសំរោង ដឹកនាំដោយ លោកវរសេនីយ៍ត្រី អ៊ូច ម៉ៅ អធិការរងទទួលការងារប្រឆាំងគ្រឿងញៀន បានចុះអនុវត្តដីការបង្គាប់ឲ្យចាប់ខ្លួន លេខ ៦៣ ដបច/១៨ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ចេញដោយ លោក អ៊ាក ផល្លា ប្រធាន និងជាចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តឧត្តរមានជ័យ ។

ប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជន ត្រូវចោទបានម្នាក់ឈ្មោះ ប្រាជ្ញ សុវត្ថិ ហៅ ថា ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិចម្ការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិចម្ការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ។

បច្ចុប្បន្ន ជនត្រូវចោទ ខាងលើបានបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់