ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រាខ្យល់គរស្លាប់យ៉ាងអាណោចអាធ័ម

ត្បូងឃ្មុំ: នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ចន្លោះវេលា ម៉ោង៨ និង ០០នាទីទៅ៩ និង ០០នាទី មានករណីប្រទះឃើញសពជនរង គ្រោះម្នាក់បានដេក ស្លាប់នៅនិងដី ត្រង់ណុច ខាងកើតផ្ទះ ឈ្មោះ ស៊ូ ថាត ភេទ ប្រុស អាយុ ៤៥ឆ្នាំ នៅភូមិព្រីង ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ចម្ងាយ ៣, ៥០ម៉ែត្រ ។

សពមានជនរងគ្រោះឈ្មោះ ម៉ៅ ផេងគាង ភេទប្រុស អាយុ៤៨ឆ្នាំជនជាតិខ្មែរនៅភូមិឃុំ កើតខាងលើ។

បន្ទាប់ពីទទួល ព័ត៌មានភ្លាមកម្លាំងនគរបាលជំនាញស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមង់រៀវ ដោយមាន ការចូលរួមពីគ្រូពេទ្យមណ្ឌលសុខភាព មង់រៀវបានចុះទៅដល់កន្លែងកើតហេតុពិនិត្យ ស្រាវ ជ្រាវ សន្និដ្ឋានថា ជនរងគ្រោះស្លាប់ព្រោះមូល ហេតុស្រវឹងស្រាបណ្តាលឲ្យខ្យល់គរស្លាប់ពិតប្រាកដមែន ពុំមានពាក់ ព័ន្ធនឹងបទល្មើសព្រទណ្ឌឡើយ ទើបប្រគល់សាកសពជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់