ព័ត៌មានជាតិ

ទាស់សម្ដីគ្នា រឿងបើកបរបញ្រ្ចាសទិស ក្មេងស្ទាវ ទាញប៉័ងតោកាប់បុរសម្នាក់ របួសយ៉ាងដំណំ

កណ្តាល: កាលពីវេលាម៉ោង ៧ និង៤៥នាទីយប់ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីហិង្សាដោយចេតនា នៅចំណុចភូមិព្រែកឡុង ឃុំរកាខ្ពស់ ស្រុកស្អាងខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ វ៉ាន់ វឿន ភេទ ប្រុស អាយុ ៣៧ឆ្នាំជនជាតិខ្មែរ មានទីលំភូមិព្រែកឡុង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរជាងផ្សាដែក មានស្នាមមុតថ្ងាស់ខាងលើចិញ្ចើមខាងឆ្វេង និងស្មាខាងឆ្វេង។ ជនសង្ស័យ ឈ្មោះ តាំង តុងអេងភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិព្រែកឡុង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរជាងសំណង់ (ឃាត់ខ្លួន)។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ បានជិះម៉ូតូបញ្រ្ចាសទិសគ្នា ជាមួយជនសង្ស័យ ហើយក៏មានរឿងឈ្លោះប្រកែកគ្នា ពេលនោះជនសង្ស័យ បានរត់ទៅយកកាំបិតប៉័ងតោ ពីក្នុងផ្ទះ មកកាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់។

ភ្លាមនោះកម្លាំងប៉ុស្តិ៍រកាខ្ពស់ បានចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅអធិការដ្ឋាន ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់