ព័ត៌មានជាតិ

រន្ធត់ណាស់! បុរសម្នាក់ស្លាប់ភ្លាមៗ ក្នុងគ្រោះថ្នាក់ម៉ូតូ២គ្រឿងបុកគ្នា នៅស្រុកគិរីវង់

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍ ​រវាងម៉ូតូពីរគ្រឿង បុកគ្នាពេញទំហឹង បណ្ដាលឲ្យស្លាប់បុរសម្នាក់ និងរបួសម្នាក់ កាលពីវេលាម៉ោង ៨ និង១០នាទីយប់ទី១៥​ ខែកុម្ភ:​ ឆ្នាំ២០១៩​ នៅត្រង់ចំណុចភូមិកំពង់ ឃុំព្រះបាទជានជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

ម៉ូតូម៉ាកហុងដា C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ តាកែវ១R- ៦៥៦៦​ បើកបរដោយឈ្មោះ ហៀង សុលៀង អាយុ ២៧ឆ្នាំ ភេទប្រុស នៅភូមិអូរចេក ឃុំរកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ មុខរបរ ធ្វើការអង្គការ ស្លាប់នៅកន្លែងកើតហេតុ ។

ម៉ូតូ១គ្រឿងទៀតម៉ាក​ CTI C១០០ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ធី អាយុ ៣៨ឆ្នាំ ភេទប្រុស មុខរបរកសិករ នៅភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ​ ស្រុកគិរីវង់ ខេត្តតាកែវ រងរបួសស្រាល ។

មូលហេតុ៖ បណ្ដាលមកពីម៉ូតូពាក់ស្លាកតាកែវ ១R-៦៥៦៦ បើកបរក្នុងល្បឿនលឿន។

ក្រោយកើតហេតុ វត្ថុតាងម៉ូតូ ត្រូវបានដកហូតយករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកគិរីវង់ ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី ។​ ចំណែកសព ត្រូវបានប្រគល់ឲ្យសាច់ញាតិ​ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់