ព័ត៌មានជាតិ

ហាយទ្បែនឌ័រ ស្លាកលេខ ភ្នំពេញ 2AC-6893 បុកបង្គោលសម្គាល់គីឡូម៉ែត្រ រួចរុលទៅបុកមុខផ្ទះប្រជាពលរដ្ឋ លោះព្រលឹងស្រីៗស្អាត ទាំងយប់ហ្មង

កណ្ដាល: នៅវេលាម៉ោង៩ និង១៥នាទីយប់ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅលើផ្លូវជាតិជាតិលេខ១ ក្នុងភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ។

រថយន្តបង្កម៉ាក ហាយទ្បែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-6893 បានដឹកភ្ញៀវពីស្វាយរៀង ទៅភ្នំពេញ បើកបុកបង្គោលសម្គាល់គីឡូម៉ែត្រលេខ២៣ បណ្តាលឲ្យខ្ទាត់បង្គោលសម្គាល់គីឡូម៉ែត្រ ចេញពីគ្រឹះជាង៥ម៉ែត្រ ហើយរថយន្តជ្រុលបុកចូលទៅដល់មុខផ្ទះប្រជាពលរដ្ឋ ដែលដាក់លក់ទំនិញផ្សេងៗ ។

ដោយឡែកស្រីស្អាត៣-៤នាក់ ដែលជិះនៅក្នុងរថយន្ត មិនមានគ្រោះថ្នាក់ឡើយ៕

មតិយោបល់