ព័ត៌មានជាតិ

ចំនួន​អ្នក​ស្លាប់​ដោយសារ​លិច​នាវា​នៅ​កូរ៉េខាងត្បូង បាន​កើនឡើង​ដល់ ១៤៦​នាក់​

​ប្រតិបត្តិការ​ស្វែង​ករ​អ្នក​បាត់​ខ្លួន​នៅក្នុង​ហេតុការណ៍​លិច​នាវា​ដឹក​អ្នកដំណើរ​របស់​កូរ៉េខាងត្បូង​បាន​ឈាន​ដល់​សប្ដាហ៍​ទី​២​ហើយ នៅ​ថ្ងៃ​ពុធ​នេះ ហើយ​បើ​យោង​តាម​ការបញ្ជាក់​ពី​អាជ្ញាធរ​ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​ដល់ ១៤៦​នាក់​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Channel News Asia នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​២៣​ខែ​មេសា​នេះ​។​

​សេចក្ដីរាយការណ៍​បានបញ្ជាក់​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​លិច​នាវា​បាន​កើនឡើង​ដល់ ១៤៦​នាក់ និង​បាត់​ខ្លួន​បាន​ថយ​មក​ដល់​ត្រឹម ១៥៦​នាក់ ហើយ​ហេតុការណ៍​នៃ​ការ​លិច​នាវា​នេះ​នៅ​មិនទាន់​មាន​សេចក្ដីពន្យល់​ល្បាស់​លាស់​ឡើយ​។​
​សាច់ញាតិ​របស់​អ្នក​បាត់​ខ្លួន បាននាំគ្នា​ទៅ​ជួបជុំគ្នា​នៅ​កំពុងផែ Jindo ដើម្បី​រងចាំ​ព័ត៌មាន និង​ការស្វែងរក ហើយ​កន្លែង​ដែល​ពួកគេ​រងចាំ​នោះ មាន​ចម្ងាយ ៣២០​គីឡូម៉ែត្រ​ពី​កន្លែង​ដែល​បាន​លិច​នាវា​៕​
2014-04-23_112820

មតិយោបល់