(ហាណូយ)៖ ប៉ូលិសក្នុងតំបន់ភាគខាងជើងនៃប្រទេសវៀតណាម បានចាប់ខ្លួនបុរសជាម្ចាស់ហាងបោះពុម្ពម្នាក់ដែលបានបោះពុម្ព និងលក់លិខិតបញ្ជាក់ពីលទ្ធផលតេស្ដអវិជ្ជមាន COVID-19 ក្លែងក្លាយ ខណៈប្រទេសអាស៊ីអាគ្នេយ៍មួយនេះកំពុងក្រពុលមុខនឹងការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ។
បុរសខាងលើដែលប៉ូលិសវៀតណាមចាប់ខ្លួនមានឈ្មោះថាត្រាន់ ទ័ន ឌួង (Tran Tuan Duong) ជាម្ចាស់ហាងបោះពុម្ពម្នាក់ក្នុងខេត្ត Bac Ninh ហើយរូបគេត្រូវបានប៉ូលិសចាប់ខ្លួន កាលពីថ្ងៃពុធម្សិលមិញ ពេលកំពុងលក់លិខិតបញ្ជាក់ពីលទ្ធផលតេស្ដអវិជ្ជមាន COVID-19 ក្លែងក្លាយ៦សន្លឹកឱ្យអតិថិជនម្នាក់ក្នុងតម្លៃ ១លានដុង ឬស្មើនឹង ៤៣.៨៦ដុល្លារ។
ក្រោយត្រូវប៉ូលិសចាប់ខ្លួន បុរសវ័យ៣៤ឆ្នាំរូបនេះ បានសារភាពថាខ្លួនបានលក់លិខិតបញ្ជាក់ក្លែងក្លាយរបៀបនេះចំនួន១៥០សន្លឹករួចមកហើយ រីឯប៉ូលិសបានអះអាងថាការស៊ើបអង្កេតមួយកំពុងធ្វើឡើង៕
ប្រភព៖ Reuters
មតិយោបល់