ព័ត៌មានកីឡា

(វីដេអូ) Real Madrid របូត ៣ ពិន្ទុក្នុងដី

ក្រុមបាល់ទាត់ស្តាច់ស​ Real Madrid បានបាត់បង់ ៣ ពិន្ទុ បន្ទាប់ពីរងបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ Girona ដោយលទ្ធផល ១ ទល់ ២ នាកីឡដ្ឋាន Santiago Bernabeu​ ។

ក្រុមម្ចាស់ផ្ទះ បានធ្វើការនាំមុខមុនដោយកីឡាករ​ Casemiro នៅនាទីទី ២៥’ តែការការនាំមុខនេះ បានត្រឹមវគ្គទី១ ប៉ុណ្ណោះ ឈានដល់វគ្គទី២ នៅនាទី ៦៥’ ក្រុមភ្ញៀវរកគ្រាប់បាល់តាមស្មើមកវិញពីកីឡាករ Cristhian Stuani ដោយបាល់ ១១ម៉ែត្រ បន្ទាប់ពីខ្សែការពារឆ្នើម Sergio Ramos ធ្វើឲ្យបាល់ប៉ះដៃ ក្នុងតំបន់ហាមឃាត់ (គ្រោះថ្នាក់) នឹងទទួលបានកាតលឿង ១ ផងដែរ។ ហើយអ្វីៗ បានចប់សប់គ្រប់នៅពេលដែលខ្សែប្រយុទ្ធ Portu បន្ថែម ១ គ្រាប់ទៀតឲ្យក្រុម Girona នៅនាទីទី ៧៥់​’ ធ្វើឲ្យលទ្ធផល ក្រុមភ្ញៀវនាំមុខ ២ ទល់ ១ វិញ ជិតចប់ការប្រកួតទៅហើយ Sergio Ramos របស់ក្រុមម្ចាស់ផ្ទះ បានបង្កកំហុសម្តងទៀត នឹងទទួលបានកាតលឿងលើកទី២ ស្មើនឹងកាតក្រហម១ ។

ដូច្នេះហើយលទ្ធផលបញ្ចប់ការប្រកួតទាំងស្រុង Real Madrid ១-២ Girona ធ្វើក្រុមស្តាច់សបាត់បង់ ៣ ពិន្ទុ ក្នុងទឹកដីរបស់ខ្លួន ហើយធ្វើមានគំលាតកាន់តែឆ្ងាយពីក្រុមលេខ១ FC Barcelona ៕

https://www.youtube.com/watch?v=ZrePSB3DApg

មតិយោបល់