ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាក បុកបុរសម្នាក់ កំពុងជិះម៉ូតូ ស្លាប់មួយរំពេច

កំពង់ស្ពឺ: ករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង ១១និង៥៥នាទីយប់ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ ៣៧-៣៨ ចំណុចភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

រថយន្តមិនស្គាល់ម៉ាក និងអ្នកបើកបររត់គេចខ្លួនបាត់ បានធ្វើដំណើរ ពីលិចទៅកើត មកដល់ចំណុចខាងលើ បានបុកម៉ូតូ ១គ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១QU.៧៩១២ ធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ នៅនឹងកន្លែងកើតហេតុ មិនទាន់ស្គាល់ឈ្មោះ និងទីលំនៅ (កំពុងស្រាវជ្រាវ)។

សពជនរងគ្រោះ ត្រូវបានយកទៅតម្កល់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ចំពោះវត្ថុតាងម៉ូតូខូចខាតធ្ងន់ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង រងចាំដោះស្រាយពេលក្រោយ៕

មតិយោបល់