ព័ត៌មានអន្តរជាតិ

ឥណ្ឌា ដកកងកម្លាំងសន្តិសុខ សម្រាប់ក្រុមបំបែកខ្លួននៅតំបន់កាស្មៀរ បង្កឲ្យមានការភ័យខ្លាច

ឥណ្ឌាៈ ក្រុមអ្នកវិភាគ និងអ្នកគ្រាំទ្រការដឹកនាំនយោបាយនៅឥណ្ឌា បានព្រមានអំពីភាពតានតឹង បន្ទាប់ពីមានការសម្រេចចិត្ត ដកកងកម្លាំងសន្តិសុខ នៅតំបន់កាស្មៀរ ដែលមានមេដឹកនាំផ្តាច់ខ្លួនគ្រប់គ្រង។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។

ការផ្លាស់ប្តូរដោយក្រសួងមហាផ្ទៃឥណ្ឌា បានកើតឡើងជាច្រើនថ្ងៃ បន្ទាប់ពីមានការវាយប្រហារអត្តឃាតមួយ ទៅលើយោធាឥណ្ឌា ដែលបានសម្លាប់ទាហានឥណ្ឌា ៤២ នាក់ នៅក្នុងតំបន់ដែលកំពុងមានភាពជ្រួលច្របល់នោះ ដោយវាបានបង្កើនឲ្យមានការភ័យខ្លាច ចំពោះការប្រឈមមុខដាក់គ្នា ជាមួយប៉ាគីស្ថាន។

កាលពីថ្ងៃអាទិត្យបទបញ្ជាផ្លូវការមួយនេះ ត្រូវបានដាក់ចេញ ដើម្បីលុបចោលការការពាររបស់រដ្ឋាភិបាលឥណ្ឌា ដែលត្រូវបានផ្តល់ឱ្យក្រុមមេដឹកនាំផ្តាច់ខ្លួនបួនរូប នៅក្នុងតំបន់នោះ ដោយសារតែការវាយប្រហារនាពេលថ្មីៗនេះ៕

មតិយោបល់