ព័ត៌មានជាតិ

រថយន្តឡង់គ្រីស័រត្រូវតៃកុងបើកលឿនបណ្ដាលឲ្យក្រឡាប់ ស្លាប់មនុស្ស ៣ រងរបួសធ្ងន់ ២នាក់

កោះកុង: នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១០និង៥នាទីព្រឹក លើវិថីសាយភូថង ស្ថិតនៅភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង មានករណីបើកបររថយន្តក្រឡាប់ដោយខ្លួនឯង បណ្ដាលឲ្យស្លាប់មនុស្សចំនួន ៣នាក់ស្រី រងរបួសធ្ងន់ ២នាក់ ស្រីម្នាក់ រងរបួសស្រាល ម្នាក់ក្មេងស្រី។

រថយន្តម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2A-9754 ខូចខាតធ្ងន់។

មូលហេតុ៖ បើកបរប្រើប្រាស់ល្បឿនលឿន៕

មតិយោបល់