ព័ត៌មានជាតិ

ផ្លូវជាតិលេខបួនទៀតហើយ! សូមបើកបរបង្កើនការប្រុងប្រយ័ត្ន គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តព្រូស ជាមួយរថយន្តហ៊ីយ៉ាន់ដាយ សំណាងហើយមិនមានអ្នករបួស..

ព្រះសីហនុ: នៅ​វេលា​ម៉ោងប្រមាណ ៨ និង៣០នាទី​ព្រឹកថ្ងៃទី​១៨ ខែកុម្ភ: ឆ្នាំ​២០១៩ មាន​គ្រោះថ្នាក់ចរាចរណ៍មួយ ​តាមផ្លូវជាតិលេខ៤ គីឡូម៉ែត្រ ១៧៦-១៧៧ ភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់។

រថយន្តម៉ាក PRUIS ពណ៌ស គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ សុង សំ ភេទ ប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ មានទិសដៅពីក្រុងព្រះសីហនុ ទៅ​ស្រុកកំពង់​សិលា​។ មកដល់ចំណុចខាងលើ​ បានបត់ឆ្វេង​ឆ្លងផ្លូវ​ ខណ:ក៏មានរថយន្តធុនធំមួយគ្រឿងមកពីខាងក្រោយ ជ្រុលចង្កូតកៀរធ្លាក់ផ្លូវទាំងពីរ​។

រថយន្តធុនធំម៉ាក HYUNDAI ពណ៌ស គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ ជា រ៉ាវី ភេទ ប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅ​ ស្រុកគង​ពិសី ខេត្តកំពង់ស្ពឺ ។
ករណីគ្រោះថ្នាក់នេះ ពុំបណ្ដាលឲ្យមានអ្នករងរបួសទេ ប៉ុន្តែ​រថយន្ត ២គ្រឿង ខូចខាត​​។

ក្រោយកើតហេតុ សមត្ថកិច្ច​បានចុះធ្វើការវាស់វែង និងយកវត្ថុតាង មក​រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បី​ដោះស្រាយ​បន្ត៕

មតិយោបល់