ព័ត៌មានជាតិ

វាយកញ្ចក់រថយន្តគេ ដោយមិនដឹងមូលហេតុ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៩ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិគេ នៅចំណុចភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

ជនសង្ស័យឈ្មោះ ម៉ែន ឌីណា ភេទប្រុសអាយុ ៣០ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ បានវាយកញ្ចក់រថយន្ត កំពុងឈប់ស្ងៀមរបស់ជនរងគ្រោះឈ្មោះ ជុំ ទូច ភេទស្រី អាយុ ៥១ឆ្នាំ មានទី
លំនៅភូមិកើតហេតុ បណ្ដាលឲ្យបែកកញ្ចក់ខាងមុខ និងចំហៀង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅប៉ុស្ដិ៍នគរបាល ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

មតិយោបល់