កំពង់ធំៈ កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីមនុស្ស ធ្លាក់ចូលក្នុងបំពង់ស្តុបស្រូវ បណ្តាលឲ្យស្លាប់ ពេលយកទៅដល់ពេទ្យខេត្ត ដែលហេតុការណ៍នេះ កើតទ្បើងនៅរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនថៃ (Asia Central Prim Rice Co.LTD) ស្ថិតក្នុងភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះ ភី ម៉ៅ ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិរមាំងងាប់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ មុខរបរកម្មកររោងម៉ាស៊ីនកិនស្រូវ ។ មានមេការប្រចាំរោងម៉ាស៊ីនឈ្មោះ PHISIT CHAMPATHONG (ពិសិដ្ឋ ចំប៉ាថង ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិថៃ កាន់លិខិតឆ្លងដែន Passport AB 2408258 ។
មូលហេតុ៖ ឡើងសម្អាតបំពង់ស្តុបស្រូវ ខ្វះការប្រុងប្រយ័ត្ន (មិនពាក់ខ្សែក្រវ៉ាត់ការពារ)៕
មតិយោបល់