ព័ត៌មានជាតិ

Update រថយន្តក្រឡកសុីម៉ង់ត៏បេីកបុកគោយន្តពីក្រោយបាក់ពីកំណាត់បែកក្បាលធ្លាយខួរស្លាប់បុរសជាប្តីប្រពន្ធរបួសស្រាល

ភ្នំពេញ:រថយន្តក្រឡុកសុីម៉ង់ត៏បេីកលឿនបុកគោយន្តដែលជិះពីរនាក់ប្តីប្រពន្ធពីក្រោយបាក់ពីកំណាត់បែកក្បាលធ្លាយខួរស្លាប់បុរសជាប្តីនៅកន្លែងកេីតហេតុប្រពន្ធផ្លោងទៅម្ខាងរបួសស្រាល
កាលពីវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី១៨​ ខែកុម្ភ:​ ឆ្នាំ​២០១៩លេីកំណាត់ផ្លូវលេខ១៥១ភូមិធំត្បូង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ។

រថយន្តក្រឡុកសុីម៉ង់ត៏បង្កម៉ាកFUSOពណ៌សពាក់ស្លាកលេខភ្នំពេញ5A-2421 បើកដោយបុរសម្នាក់។
ចំណែកគោយន្តជិះដោយប្តីប្រពន្ធពីរនាក់ប្តីឈ្មោះដោក​ សារ៉ាន់អាយុ៤៦ឆ្នាំប្រពន្ធឈ្មោះព័ន្ធ​ សំអុល អាយុ៤៤ឆ្នាំអ្នកទាំងពីរជាកសិករស្នាក់នៅភូមិដីក្រហម​ ឃុំព្រះនិព្វាន្ត​ ស្រុកបសេដ្ឋ​ ខេត្តកំពង់ស្ពឺ មានកូនក្នុងបន្ទុកចំនួន៤នាក់ប្រុស២និង២នាក់។

តាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឲ្យដឹងថានៅមុនពេលកេីតហេតុគោយន្តដែលជិះដោយប្តីប្រពន្ធខាងលេីបានធ្វេីដំណេីរតាមផ្លូវ១៥១ទិសដៅពីលិចទៅកេីតលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តFUSOក្រឡកសុីម៉ង់ត៏ខាងលេីបេីកស្របទិសគ្នាក្នុងល្បឿនយ៉ាងលឿនជ្រុលបុកគោយន្តពីក្រោយពេញទំហឹងបណ្តាលឲ្យបាក់គោយន្តជាពីរកំណាត់បុរសជាប្តីបែកក្បាល់ធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុចំណែកប្រពន្ធផ្លោងខ្ទាតមកខាងស្តាំដៃរងរបួសស្រាល។
ក្រោយពីរថយន្តបុកគោយន្តភ្លាមសមត្ថកិច្ចបានមកដល់បានឃាត់ខ្លួនតៃកុងរថយន្តបង្កនិងទាក់ទងសមត្ថកិច្ចជំនាញរាជធានីមកវាស់វែងយករថយន្តនិងគោយន្តខាងលេីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់នៅពេលក្រោយចំណែកសពបុរសរងគ្រោះត្រូវបានប្រគល់ឲ្យគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅលំនៅដ្ឋាន៕

មតិយោបល់