ព័ត៌មានជាតិ

ផ្លូវជាតិលេខ៤ ទៀតហើយ! រថយន្តមួយគ្រឿង បើករេចង្កូចក្រទ្បាប់ធ្លាក់ផ្លូវ

ព្រះសីហនុ: នៅវេលាម៉ោងជិត១០ព្រឹកថ្ងៃ១៩ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តដោយខ្លួនឯង នៅលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៦១-១៦២ ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្តខាងលើជារថយន្តកូរ៉េ ពណ៌ខៀវ ពីរតោនកន្លះ ដឹកមាន់ ពាក់ស្លាកលេខ ភ្នំពេញ 3D-7241 ធ្វើដំណើរភ្នំពេញ ទៅខេត្តព្រះសីហនុ បើកបរដោយឈ្មោះ សែន នៅ ភេទប្រុស អាយុ ២១ឆ្នាំ មុខបរបរបើកបរ មានទីលំនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត។

សមត្ថកិច្ច បានឲ្យដឹងថា គេឃើញរថយន្តខាងលើ ធ្វើដំណើយ៉ាងលឿនមកដល់ចំណុចហេតុ ក៏រេ ចង្កូតធ្លាក់ទៅខាងឆ្វេងដៃ ដោយខ្លួនឯង បណ្ដាលឲ្យក្រទ្បាប់តែម្ដង។ ករណីនេះ មិនបណ្តាលឲ្យគ្រោះថ្នាក់ ដល់មនុស្ស ឬទ្រព្យសម្បត្តិសាធារណ:ឡើយ៕

មតិយោបល់