ព័ត៌មានជាតិ

ករណីហិង្សា យកកាំបិតកាប់ប្រហារគ្នា ម្នាក់ដេកពេទ្យ ម្នាក់ទៀតចូលប៉ុស្តិ៍

ប៉ៃលិនៈ កាលពីវេលាម៉ោង ៧ និង ៤០នាទីយប់ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីយុវជនម្នាក់ ត្រូវបានគេកាប់និងកាំបិត បណ្តាលឲ្យរងរបួស នៅចំណុចចំការឈ្មោះ តូ ស្ថិតក្នុងភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ជនបង្ករឈ្មោះ សំ ស្រួច ភេទ ប្រុស អាយុ២៨ ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ជនរងគ្រោះឈ្មោះ យ៉ែម រ៉ុន ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរកម្មករ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នទីកន្លែងកើតហេតុ។

ក្រោយកើតហេតុជនរងគ្រោះ បានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពែទ្យបង្អែកខេត្តប៉ៃលិន ចំណែកជនសង្ស័យ ត្រូវបានឃាត់ខ្លួន និងយកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់៕

មតិយោបល់