ភ្នំពេញៈ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានឃាត់ខ្លួនជនសង្ស័យ៦នាក់ ដែលបានប្រព្រឹត្តលួចមានស្ថានទម្ងន់ទោស (ប្លន់វាយយកម៉ូតូ) កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខអគ្គស្នងការនគរបាលជាតិ ជិតស្ពានអាកាសក្បាលថ្នល់ ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យទាំង៦នាក់នោះ រួមមាន៖ ទី១.ឈ្មោះ សុខវឌ្ឍន ហៅលីន ភេទប្រុស អាយុ២១ឆ្នាំ ទី២.ឈ្មោះ ហីម រាជ ភេទប្រុស អាយុ១៧ឆ្នាំទី៣. ឈ្មោះ សួ រិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ទី៤.ឈ្មោះ ហីម វុទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ ទី៥.ឈ្មោះ ប៊ុន ឧត្តម ភេទប្រុស អាយុ១៧ឆ្នាំ និងទី៦.ឈ្មោះ រ៉ា សុខឡេង ភេទប្រុស អាយុ១៨ឆ្នាំ។
ករណីនេះ ការិយាល័យកំពុងកសាងសំណុំរឿងតាមនិតិវិធី៕







មតិយោបល់