កណ្ដាលៈ នៅថ្ងៃពុធ១២រោច ខែចេត្រឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៩និង២០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែតលេខ២៤.២៥ ស្ថិតនៅក្នុងភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សភាពរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាង លើមានម៉ូតូ០១គ្រឿងម៉ាក HONDA DREAM ១២៥ (ប៊ិច)ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CE.6106 បើកបរដោយឈ្មោះ ផល សុខជា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀន ខេត្តកណ្តាល បើកបរ ក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ ។ ពេលបើកមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយរថយន្ត ម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ប្រភេទក្បាលសណ្តោង ពាក់ស្លាកលេខភ្នំពេញ3B-3663 សណ្តោង សឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ4A.1028 ដែលបើកមានទិសដៅពីភ្នំពេញ ទៅអ្នកលឿងមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់មុនពេលសម្ថកិច្ចមកដល់) ។
ក្រោយកើតហេតុមានរថយន្តមួយគ្រឿងទៀតមិនស្គាល់អត្តសញ្ញាណបានកិនលើអ្នកបើកម៉ូតូ និងម៉ូតូដែលដួលនោះបណ្តាលអោយរងរបួសធ្ងន់ អ្នកបើកម៉ូតូឈ្មោះផល សុខជា រងរបួសធ្ងន់ត្រូវបានរថយន្តសង្រោះមន្ទីពេទ្យបង្អែកស្រុកកៀនស្វាយដឹកយកទៅព្យាបាលនៅមន្ទីពេទ្យភ្នំពេញ។
ចំណែកឯម៉ូតូនិងរថយន្តទាំង ២គ្រឿង ត្រូវបានកម្លាំងចរាចរណ៍ យកមករក្សាទុកនៅអធិការស្រុកកៀនស្វាយ។
រថយន្តដែកកិនមិនស្គាលអត្តសញ្ញាណបានរត់គេចបាត់ ។ ប្រជាពលរដ្ឋបានឃាត់ជនសង្ស័យឈ្មោះ ឡុង ជីវន័្ត ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ រាជធានីភ្នំពេញ (ឃាត់នៅចំងាយ១,៥គមពីកន្លែងកើតហេតុ)ទោទថាជាអ្នកបើករថយន្ត។
ការសន្និដ្ឋាន៖ ករណីខាងលើបណ្តាលមកពី
អ្នកបើកបរម៉ូតូឈ្មោះផល សុខជាបើកបរម៉ូតូបើកបរក្នុងល្បឿនលឿនមិនប្រុងប្រយ័ត្ន បើករំលោភលើចំណែកផ្លូវនៃយានយន្តដែលបើកមកពីទិសដៅផ្ទុយ។
អ្នកបើករថយន្តរត់គេចមិននៅទទួលខុសត្រូវកន្លែងកើតហេតុ៕
មតិយោបល់