ភ្នំពេញៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ខណៈនេះ មានករណីរថយន្តក្រទ្បុកស៊ីម៉ង់តិ៍ក្រុមហ៊ុន SCG បុករះម៉ូតូជាច្រើនគ្រឿង បណ្ដាលឲ្យរងរបួសជាច្រើននាក់ ស្ថិតនៅតាមផ្លូវមន្នីវង្ស ទល់មុខវិទ្យាល័យបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
សូមបញ្ជាក់ អ្នករងរបួសក៏មានលោកគ្រូផងដែរ ក្រោយកើតហេតុ សមត្ថកិច្ច បានចុះទៅដល់ទីនោះ ដើម្បីអន្តរាគមន៍ភា្លមៗផងដែរ ដោយតៃកុងរថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាល។
កើតទ្បើងនៅវេលាម៉ោង ៨ និង៥០នាទីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕





មតិយោបល់