ព័ត៌មានជាតិ

អាជ្ញាធរ នឹងប្រើវិធានការក្ដៅ ដល់អ្នកចតរថយន្តគ្មានសណ្ដាប់ធ្នាប់!

ភ្នំពេញ: នៅព្រឹកថ្ងៃពុធទី២០ ខែកុម្ភ: ឆ្នាំ២០១៩ កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌដូនពេញ ជាមួយការិយាល័យសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការរៀបចំសណ្ដាប់ធ្នាប់តាមបណ្តោយមហាវិថីព្រះនរោត្តម ជាពិសេសធ្វើការហាមឃាត់យានយន្ដគ្រប់ប្រភេទ មិនឲ្យមានការឈប់ចតនៅលើចិញ្ចើមផ្លូវថ្មើជើង និងការ៉ូឡាទាំងសងខាងផ្លូវនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងជាផ្លូវសម្រាប់ជនពិការផងដែរ។

ឈរលើស្មារតីនេះ រដ្ឋបាលខណ្ឌដូនពេញ សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ និងឯកជន ឬសាធារណ:ជនទូទៅដែលបានប្រើប្រាស់ចិញ្ចើមផ្លូវសាធារណ:ខាងលើនេះ ក្នុងការឈប់ចតយានយន្តគ្រប់ប្រភេទ ជ្រាបជាព័ត៌មាន ។

រដ្ឋបាលខណ្ឌ សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ គ្រឹះស្ថាន ស្ថាប័នពាក់ព័ន្ធ អាជីវករលក់រថយន្ត ក្រុមហ៊ុនឯកជន ចូលរួមអនុវត្តតាមការណែនាំខាងលើ ជាពិសេស ដើម្បីចូលរួមចំណែកធ្វើឲ្យដងផ្លូវសាធារណ:មានសោភ័ណភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អប្រសើរថែមទៀត ។

ជាលទ្ធផលឃាត់បានរថយន្តចំនួន ០៤ គ្រឿងយកមករក្សាទុក និងធ្វើការអប់រំណែនាំតាមក្រោយនៅអធិការខណ្ឌដូនពេញ៕

មតិយោបល់