ព្រះសីហនុៈ ករណីភ្លើងឆេះស្មៅព្រៃ ហើយក៏រាលដាលទៅដល់គំនរសំបកកង់ឡានចាស់ៗ ដែលគេទុកនៅក្បែរនោះ កាលពីវេលាម៉ោងជាង១រសៀល ថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅម្តុំជិតពន្ធនាគារថ្មី ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។
ភ្លាមៗ សមត្ថកិច្ចនគរបាលខាងពន្លត់អគ្គិភ័យ បានបញ្ជូនរថយន្តទឹកទៅបាញ់ពន្លត់ រហូតរលត់ជាស្ថាពរ មិនរាលដាលដល់លំនៅដ្ឋានប្រជាពលរដ្ឋ ដែលនៅក្បែរនោះឡើយ។
ពាក់ព័ន្ធនឹងករណីនេះ មន្ត្រីបានអំពាវនាវហាមឃាត់ មិនឲ្យពលរដ្ឋបោះចោលកន្ទុយបារីលើស្មៅ ឬដុតស្មៅ ដោយមិនប្រុងប្រយត្ន័ ក្នុងពេលដែលធាតុអាកាសកំពុងរាំងស្ងួត៕
មតិយោបល់