ភ្នំពេញៈ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១២ និង ៣០នាទី កម្លាំងជំនាញរបស់ការិយាល័យស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាបន្តបន្ទាប់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃមានទូរស័ព្ទ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤១E ផ្លូវលេខ ២២៨ ក្រុម១១ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១ និង ៣០នាទី និងចាប់យកម៉ូតូជាមធ្យោបាយ ជិះធ្វើសកម្មភាពចំនួនមួយគ្រឿង បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធីមាន៖
ជនសង្ស័យ២នាក់៖ ១-ឈ្មោះ រិទ្ធិ ច័ន្ទបុត្រ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅស្នាក់នៅផ្ទះលេខ២០ ផ្លូវលេខ៣២៤ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុចមុខផ្ទះលេខ២០ ផ្លូវលេខ៣២៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
២-ឈ្មោះ ហេង វិសាល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅស្នាក់នៅផ្ទះលេខ៣៥៣ ផ្លូវបេតុង ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុចមុខផ្ទះជួលលេខ៣៥៣ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ -ម៉ូតូម៉ាកហុងដាប៊ីត ឆ្នាំផលិត២០២១ លេខតួ លេខម៉ាស៊ីន ៩០០០២០០ ពាក់ផ្លាកលេខ ភ្នំពេញ ១IL ៨១៦៧ ចំនួន ០១ គ្រឿង ។
ជនរងគ្រោះឈ្មោះ ឃឹម ប៊ុនណាក់ ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្នាក់់នៅផ្ទះលេខ ២៤AE៤E0 ផ្លូវលេខ ៣៧៧ ក្រុម១១ ភូមិ៤ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សម្ភារៈបាត់បង់៖ -កាបូបយួរដៃចំនួន ០១,-ទូរ ស័ព្ទដៃចំនួន០២ គ្រឿងម៉ាកសាំសុងណូត៩ ពណ៌ ទឹកមាស មួយគ្រឿង និងម៉ាក អាយហ្វូន XS MAX ពណ៌ ទឹកមាស មួយគ្រឿង។
ហេតុការណ៍៖ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១ និង ៣០នាទី មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃមានទូរស័ព្ទ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ៤១E ផ្លូវលេខ ២២៨ ក្រុម១១ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូចំនួន០១ គ្រឿងម៉ាកហុងដាប៊ីត ឆ្នាំផលិត២០២១ ពាក់ផ្លាកលេខ ភ្នំពេញ១IL ៨១៦៧ គឺឈ្មោះ ហេង វិសាល បានបើកម៉ូតូឌុបឈ្មោះ រិទ្ធិ ច័ន្ទបុត្រ មកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនរងគ្រោះកំពុងជិះម៉ូតូម៉ាកហុងដាស្កុបពីម្នាក់ឯង ទុកកាបូបយួរដៃ នៅក្នុងឃ្លុបម៉ូតូខាងមុខ ជនសង្ស័យឈ្មោះ ហេង វិសាល ក៏បើកម៉ូតូចូលទៅជិតជនរងគ្រោះ ហើយធ្វើសកម្មភាព ឆក់យកកាបូបយួរដៃ ពីក្នុងឃ្លុបម៉ូតូរបស់ជនរងគ្រោះ បានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់