ព័ត៌មានជាតិ

ស្លាប់ម្នាក់ពេលបញ្ជូនទៅសង្រ្គោះ និងរបួសធ្ងន់ស្រាល២នាក់ នៅតាកែវ

តាកែវ: នៅថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៩ នៅវេលាម៉ោង០៧និង០០ នៅចំណុចលើផ្លូវជាតិលេខ៣១ចន្លោះគីឡូម៉ែត្រលេខ០៤និង០៥ស្ថិតក្នុងភូមិស្លែងកោង ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងម៉ូតូបើកបរក្នុងទិសដៅស្របទិសគ្នា។

មានម៉ូតូមួយគ្រឿងម៉ាកហុងដាC125ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FR-6475 បើកបរដោយឈ្មោះ ណុយ ភេទប្រុសអាយុ១៨ឆ្នាំ ស្នាក់នៅភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត(រងរបួសធ្ងន់)មានឌុបបុរសម្នាក់ពីក្រោយឈ្មោះរិន រាជ ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិឃុំជាមួយគ្នា(រងរបួសស្រាល)ដែលបើកបរមកពីទិសខាងជើងលុះមកដល់ចំណុចខាងលើបានបុកម៉ូតូមួយគ្រឿងដែលបត់ឆ្វេងឆ្លងផ្លូវម៉ាកហុងដាC125ពណ៌ខ្មៅពាក់ស្លាកលេខកំពត1J-3261 បើកបរដោយឈ្មោះអ៊ុយ យេម ភេទប្រុសអាយុ៤២ឆ្នាំ នៅភូមិស្លែងកោង ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកសិករ(ស្លាប់ពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យ)ដែលបើកបរមកពីទិសខាងជើង។ជនរងគ្រោះត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពញ៉ែងញ៉ង។វត្ថុតាងបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលញ៉ែងញ៉ងរងចាំកម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់