ព័ត៌មានជាតិ

រថយន្តសាមុយស្លាកលេខរដ្ឋ បុកតូយូតាស៊េរីទំនើប មួយគ្រឿងក្រឡាប់ផ្ងារជើង ឯមួយទៀតធ្លាក់ផ្លូវ រងរបួសទាំងសងខាង

ភ្នំពេញ: រថយន្តសាម៉ុយមួយគ្រឿង បើកដោយបុរសម្នាក់ ដឹកអ្នកជំងឺម្នាក់ រួមទាំងបងប្អូនពីរនាក់ទៀត ចេញពីត្រាំខ្នារគោលបំណង យកអ្នកជំងឺមកមន្ទីរពេទ្យភ្នំពេញ បានជ្រុលចង្កូតទៅបុកជាមួយរថយន្តតូយូតាអីរ៉ាស់ បើកដោយបុរសម្នាក់ មានរួមដំណើរបីនាក់ពេញទហឹង បណ្ដាលឲ្យរងរបួសទាំងសងខាង។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ត្រង់ចំណុចជិតការ៉ាស់សាំងសូគីមិច ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តសាម៉ុយមួយគ្រឿង ពាក់ស្លាកលេខរដ្ឋ.12.2 0748 ធ្វើដំណើរពីជើងទៅត្បូង ដោយដឹកអ្នកជំងឺពីត្រាំខ្នារ មកភ្នំពេញបើកក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកជាមួយរថយន្តតូយូតាអីរ៉ាស់ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ.2AX9670 ធ្វើដំណើរពីត្បូងទៅជើងទិសដៅបញ្ច្រាសគ្នា ក្នុងល្បឿនលឿនដូចគ្នាពេញទំហឹង បណ្ដាលឲរថយន្តសាម៉ុយក្រឡាប់ផ្ងារជើង និងរថយន្តតូយូតាធ្លាក់ផ្លូវ តែសំណាងល្អរងរបួសស្រាលទាំងសងខាង ចំណែករថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ទាក់ទងជំនាញចុះមកវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់