ព័ត៌មានជាតិ

Update៖ ដឹងមូលហេតុ ករណីស្លាប់ក្មេងអាយុ ១៨ខែ នៅស្រុកថាឡាបរិវ៉ាត់ហើយ

ស្ទឹងត្រែងៈ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នៅវេលាម៉ោង ០២ និង ០៧នាទីរសៀលថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៩ បានបញ្ជាក់ថា ក្មេងប្រុស ដែលបានបាត់ខ្លួនកាលពីថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០១៩ គឺបានរកឃើញសាកសព កាលពីថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០១៩ ក្នុងចម្ការស្វាយចន្ទី របស់អ្នកស្រី នួន ម៉ៅ ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំអូរ៉ៃ ស្រុកថាឡាបរិវ៉ាត់ ។

ដោយសមត្ថកិច្ចអធិការនគរបាលស្រុកថាឡាបរិវ៉ាត់ និងកម្លាំងអធិការស្រុកថាឡាបរិវ៉ាត់ សហការណ៍ជាមួយគ្រូពេទ្យ រួមកម្លាំងនាយកដ្ឋានបច្ចេកទេសវិទ្យាសាស្ត្រ និងអង្គការការពារកុមារ (CPU) បានចុះស្រាវជ្រាវពិនិត្យធ្វើកោសល្យវិច័យសពក្មេងប្រុសរងគ្រោះ ឈ្មោះ វណ្ណា ពេជ្ជរ៉ា អាយុ១៨ខែ កាលពីថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០១៩នោះ ក្រុមកម្លាំងជំនាញបញ្ជាក់បា្រប់ថា គឺស្លាប់ដោយសារខ្សោះជាតិទឹក និងអត់អាហារពេលវង្វេងក្នុងចំការស្វាយចន្ទី
ពុំមានពាក់ព័ន្ធករណីឃាតកម្មអ្វីឡើយ៕

មតិយោបល់