Post News Media ព័ត៌មានកីឡា កម្ពុជា យកឈ្ន...

កម្ពុជា យកឈ្នះ មីយ៉ាន់ម៉ា ២ ទល់ ០ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ បានយកឈ្នះ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា អាយុក្រោម ២២ឆ្នាំ ដោយលទ្ធផល ២ ទល់ ០ មុននេះបន្តិច នាពហុកីឡដ្ឋានជាតិ ឆ្លងផុតវគ្គចែកពូលនេះ។

គោព្រៃជំទង់កម្ពុជា ក្លាយជាបេកភាពទី១ នៃពូល B ដែលឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយឆ្លងកាត់ ២ប្រកួត កន្លងមកមិនទាន់ស្គាល់បរាជ័យ នឹងស្មើឡើយ ពោលគឺឈ្នះ ទាំងពីរប្រកួតតែម្តង ដោយមុននេះ បានយកឈ្នះ មីយ៉ាន់ម៉ា ២ ទល់ ០ ដែលធ្វើបានសម្រេចដោយកីឡាករ យើុ សាហ្វី នឹងកីឡាករ សុិន សុផាណាត់ ដែលអ្នកទាំងពីរសុទ្ធតែជាខ្សែការពារ ស្របពេលដែល ខ្សែការពារ អ៊ុក សុវណ្ណ មានឱកាសទាត់បាល់ ១១ មែត្រម្តង ក្នុងវគ្គទី១ តែធ្វើមិនបានសម្រេច។ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជា ធ្វើបានយ៉ាងល្អ ដោយ ២ ប្រកួតឈ្នះទាំងអស់ នឹងរក្សាសំណាញ់ទីមិនឲ្យរបូតសូម្បី ១គ្រាប់ ។

ដូច្នេះហើយ កម្ពុជា បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយមាន ៦ ពិន្ទុក្នុងដៃ ស្របពេលដែលក្រុមលេខ ២ ម៉ាឡេស៊ី មានត្រឹម ២ ពិន្ទុក្នុងដៃ ខណ:ដែល មីយ៉ាន់ម៉ា នឹង ឥណ្ឌូនេស៊ី មានតែ ១ ពិន្ទុម្នាក់ប៉ុណ្ណោះ៕

Loading...