តាកែវៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីមានរថយន្ត៣គ្រឿងបានបុកគ្នាជាបន្តបន្ទាប់ រហូតបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងមនុស្សប្រុស ស្រី ៥នាក់ទៀតរងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើ កើតឡើងនៅម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៧-៨៨ ភូមិអង្គរនាប ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។
ជនរងគ្រោះទាំង៦នាក់ រួមមានឈ្មោះ ដូង ជូ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិក្រពុំ ឃុំក្រពុំ ស្រុកឈូក ខេត្តកំពត បានស្លាប់នៅនឹងកន្លែងកើតហេតុ (បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស), ទី២ឈ្មោះ អង់ ប៉ោក ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ ឃុំ ជាមួយគ្នា រងរបួសធ្ងន់ ,ទី៣ឈ្មោះ ថាន ធិ ភេទប្រុស អាយុ១០ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា រងរបួសធ្ងន់ ,ទី៤ឈ្មោះ សុខ ចាន់ដារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិស្វាយជុំ ឃុំក្រាំងអំពិល ស្រុកកំពង់បាយ ខេត្តកំពត រងរបួសធ្ងន់ ,ទី៥ឈ្មោះ ណុប ចំរុង ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិ ឃុំជាមួយគ្នា រងរបួសស្រាល និងទី៦ឈ្មោះ ស្រីពៅ ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា រងរបួសស្រាល ។
មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-9724 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មកពីទិសខាងកើត លុះដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយដូចគ្នា ពណ៌ស ពាក់ផ្លាកលេខ កំពត3A-0636 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរ២នាក់ ខណៈនោះមានរថយន្តមួយគ្រឿងទៀតម៉ាកសាំយ៉ុង ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ2AI-1837 បើកបរដោយបុរសម្នាក់ អ្នករួមដំណើរជាមួយមនុស្ស២នាក់ទៀតពេញទំហឹង បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់បែបនេះតែម្តង៕
មតិយោបល់