ព័ត៌មានជាតិ

មនុស្សជាង២០នាក់ បានរងរបួសធ្ងន់-ស្រាល បន្ទាប់ពី​រថយន្ត២គ្រឿងបុកគ្នា នៅស្រុកក្រគរ

ពោធិ៍សាត់: យ៉ាងហោចណាស់មានមនុស្សជាង២០នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងរថយន្តបុកគ្នាពេញទំហឹងកាលពីវេលាម៉ោង២និង២៥នាទីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែតលេខ១៧៦-១៧៧ ក្នុងភូមិតាកែវលើ ឃុំត្នោតជុំស្រុកក្រគរ ខេត្តពោធិ៍សាត់។

មន្រ្តីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាក KIA មួយបាំង ដឹកប្រេង​ពណ៌ខៀវ ពាក់ស្លាកលេខ ផ០៣ ៥៩ ភ.ព.២ បើកបរពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុបានបុកជាមួយរថយន្តសាំយ៉ុង ពណ៌ទឹកប្រាក់  ពាក់ស្លាកលេខ ភ្នំពេញ 2U-6594 បើកបរទិសដៅច្រាសគ្នាពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ស្រាលមនុស្សចំនួន១៨នាក់ ស្រី១០នាក់ របួសធ្ងន់៩នាក់ ស្រី៥នាក់ របួសស្រាល៩នាក់ ស្រី៥នាក់។ ក្រោយកើតហេតុសមត្ថកិច្ចបានទំនាកទំនងហៅរថយន្តសង្គ្រោះបន្ទាន់ ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យខេត្តពៅធិ៍សាត់។

ជនរងគ្រោះដែលរងរបួសធ្ងន់ស្រាលទាំង១៨នាក់ មានឈ្មោះដូចខាងក្រោម: ១-ឈ្មោះ ប៊ូ សុភ័ក្ត ភេទប្រុស អាយុ២៨ ឆ្នាំ រស់នៅភូមិកបាល់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ របួសស្រាល។ ២-ឈ្មោះ ធី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅ ភូមិកបាល់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ អ្នកបើកបរឡានតួរីសរបួសធ្ងន់។ ៣-ឈ្មោះ ផឹង ទ្យា ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅ ភូមិតាវៀន សាលាកម្រើក ខេត្តសៀមរាប របួសធ្ងន់។ ៤-ឈ្មោះ ស៊ិន សុភាព ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅ ភូមិកបាល់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ របួសធ្ងន់។ ៥-ឈ្មោះ ជុំ ថុល ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅ ភូមិស្វាយសរ ឃុំត្រពាំងស្នួល ស្រុកក្រគរ ខេត្តពោធិ៍សាត់របួសស្រាល។ ៦-ឈ្មោះ សុខ នី ភេទស្រី អាយុ២៧ឆ្នាំ រស់នៅ ភូមិ កណ្ដាល ឃុំឈើតុំ ស្រុកក្រគរ ខេត្ត ពោធិសាត់ របួសស្រាល ។ ៧-ឈ្មោះ ជល ស្រីចិន ភេទស្រី អាយុ ២៥ ឆ្នាំ រស់នៅ ភូមិ កបាល់ ឃុំឈើតុំ ស្រុកក្រគរ ខេត្ត ពោធិសាត់ របួសស្រាល ។ ៨-ឈ្មោះ ធារិទ្ធិ ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅ ភូមិ ឈើទិព្វ ឃុំឈើតុំ ស្រុកក្រគរ ខេត្ត ពោធិសាត់ របួសស្រាល។ ៩-ឈ្មោះ ធារ៉ា ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅ ភូមិ ឈើទិព្វ ឃុំឈើតុំ ស្រុកក្រគរ ខេត្ត ពោធិ៍សាត់ របួសស្រាល ។១០-ឈ្មោះ លោង វ៉ង ភេទស្រី អាយុ ៦៧ ឆ្នាំ រស់នៅ ភូមិ ត្រពាំងស្នួល ស្រុកក្រគរ ខេត្តពោធិ៍សាត់ របួសធ្ងន់ ។ ១១-ឈ្មោះ សុខ ឡេង ភេទស្រី អាយុ ២០ ឆ្នាំ រស់នៅ ភូមិ ត្រពាំងស្នួល ស្រុកក្រគរ ខេត្ត ពោធិសាត់ របួសធ្ងន់។ ១២-ឈ្មោះ សៀម វុធភេទស្រី អាយុ ៥៥ ឆ្នាំ រស់នៅ ភូមិ ត្រពាំងស្នួល ស្រុកក្រគរ ខេត្ត ពោធិសាត់ របួសធ្ងន់។ ១៣-ឈ្មោះ ផេង សាន ភេទស្រី អាយុ ៦៨ ឆ្នាំ រស់នៅ ភូមិ ត្រពាំងស្នួល ស្រុកក្រគរ ខេត្ត ពោធិសាត់ របួសធ្ងន់។១៤-ឈ្មោះ លឺ សុខ ភេទស្រី អាយុ ២២ ឆ្នាំ រស់នៅ ភូមិ ត្រពាំងស្នួល ស្រុកក្រគរ ខេត្ត ពោធិសាត់ របួសស្រាល។១៥-ឈ្មោះ តុល ភេទប្រុស អាយុ ៧៨ ឆ្នាំ រស់នៅ ផ្សារក្រគរ ស្រុកក្រគរ ខេត្ត ពោធិសាត់ របួសធ្ងន់។១៦-ឈ្មោះ សម្បត្តិ ភេទស្រី អាយុ ៥៣ ឆ្នាំ រស់នៅ ភូមិ ផ្សារក្រគរ ស្រុកក្រគរ ខេត្ត ពោធិសាត់ របួសធ្ងន់។១៧-ឈ្មោះ សៀម វ៉ុន ភេទស្រី អាយុ ៥៣ ឆ្នាំ រស់នៅ សៀមរាប របួសធ្ងន់ ។ ១៨- តៃកុងឡានប្រេង អត់ស្គាល់ របួសធ្ងន់។

បច្ចុប្បន្នរថយន្តទាំង២គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចអូសយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដោះស្រាយពេលក្រោយ៕

photo_2016-11-05_17-59-50-2

photo_2016-11-05_17-59-50

photo_2016-11-05_17-59-45

photo_2016-11-05_17-59-46

photo_2016-11-05_17-59-47-2

photo_2016-11-05_17-59-47

photo_2016-11-05_17-59-48

photo_2016-11-05_17-59-49

photo_2016-11-05_17-18-23

photo_2016-11-05_17-18-18

photo_2016-11-05_17-18-19

photo_2016-11-05_17-18-20-2

photo_2016-11-05_17-18-20

photo_2016-11-05_17-18-21

photo_2016-11-05_17-18-22-2

photo_2016-11-05_17-18-22

photo_2016-11-05_17-18-23-2

មតិយោបល់