ព័ត៌មានជាតិ

ម៉ូតូនិងម៉ូតូបុកគ្នា ស្លាប់ និងរបួស ៤នាក់ នៅខេត្តសៀមរាប

សៀមរាប: កាលពីវេលាម៉ោង៦ និង៤០នាទីព្រឹកថ្ងៃទី ២១ ខែ កុម្ភ: ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកម៉ូតូ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខសាលារៀនបឋមសិក្សានរោត្តមរាណារឹទ្ធិ ក្នុងភូមិទឹកថ្លា ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។

ម៉ូតូម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ1I-4643 បើកបរដោយឈ្មោះ យឺន ចាន់ថ្លា ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប (របួសធ្ងន់) ធ្វើដំណើរពីលិចទៅកើត បានបុកម៉ូតូម៉ាកហុងដា ក្លិច ផលិតឆ្នាំ២០១៦ ពណ៌ស ពាក់ស្លាកលេខសៀមរាប 1AD-1642 បើកបរដោយឈ្មោះ ហូ ហាច ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិបឹងខ្នារ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប (ស្លាប់) ដឹកប្រពន្ធឈ្មោះ សោម សុផល អាយុ៣១ឆ្នាំ (របួសស្រាល) និងកូនឈ្មោះហូ វិចទ័រ ភេទប្រុស អាយុ៧ឆ្នាំ (របួសស្រាល) ធ្វើដំណើរពីកើតទៅលិច បត់ឆ្វេងឆ្លងផ្លូវ។

សម្ភារខូចខាត៖ ម៉ូតូ០២គ្រឿង (ខូចខាតស្រាល) មូលហេតុ៖ អ្នកបើកបរម៉ូតូម៉ាហុងដាក្លិច បត់ឆ្វេងឆ្លងផ្លូវមិនប្រយ័ត្ន។

ក្រោយពេលកើតហេតុ កម្លាំងផ្នែកជំនាញ ចុះបានធ្វើការវាស់វែង និងដកហូតវត្ថុតាង យកមករក្សារទុកនៅអង្កភាព រួចប្រគល់សពជូនក្រុមគ្រួរសារ យកទៅធ្វើបុណ្យតាមប្រពីណី ចំណែកអ្នករបួស ត្រូវបានយកទៅមន្ទីពេទ្យ៕

មតិយោបល់