ព័ត៌មានជាតិ

រថយន្ត៥គ្រឿង បុកបន្តកន្ទុយគ្នា នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តចំនួន៥គ្រឿង បានបុកបន្តកន្ទុយគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវសហពន្ធរូស្សី ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តទាំ៥គ្រឿង បានធ្វើដំណើរស្របទិសគ្នាពីលិចទៅកើត។ ដោយរថយន្តបង្ក ជាប្រភេទរថយន្ត ហ្វត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-1699 ចំណែករថយន្តដែលរងការខូចខាតទី១ រថយន្តម៉ាក RAV4 ពាក់ស្លាកលេខ ភ្នំពេញ 2AM-1462 រងការខូចខាតចំហៀងឆ្វេងផ្នែកខាងក្រោយ និងខាងមុខយ៉ាងខ្លាំង ទី២រថយន្តព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2AW-5761 រងការខូចខាតផ្នែកចំហៀងខាងក្រោយល្មម ទី៣រថយន្តម៉ាក JAC ពណ៌ស ពាក់ស្លាកលេខ រដ្ឋ14 2-6336 STATE និងទី៤ រថយន្តធុនធំ រងការខូចខាតបន្តិចបន្តួច មិនចង់វែងឆ្ងាយ ក៏បើកចេញពីកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងយករថយន្តទាំងនោះ អែបខាងដើម្បីឲ្យភាគីទាំងអស់ ធ្វើការសម្របសម្រួលគ្នា៕

មតិយោបល់