សៀមរាបៈ នៅវេលាម៉ោង៣និង០០នាទីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ ចំណុចភូមិស្នារតេជោ៣១៧ ឃុំបល្ល័ង្ក ប្រាសាទបាគង លើកំណាតផ្លូវក្រាលគ្រួសក្រហម រវាងរថយន្ត និងpassapp។
ដំណើររឿង៖ មុនពេលកើតហេតុមានរថយន្តម៉ាក ហាយលែនឌឺ ពណ៌ទឹកប្រាក់ ផ្លាកលេខសៀមរាប 2B-6316 បើកបរដោយឈ្មោះ ទា ប៊ុនហ៊ីម ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប បានបើកបរមានទិសដៅពីកើតទៅលិច បានបុកនិងpassapp ពណ៌ស ផ្លាកលេខសៀមរាប 1AF-7695 អ្នកបើកបរឈ្មោះ ជុក វៃ ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិគោកក្រសាំង សង្កាត់ស្វាយដង្គុំ សៀមរាប(របួសធ្ងន់) បើកបរមានទិសដៅពីត្បូងទៅជើង ដឹកគ្នាចំននួ ៧នាក់ ដែលមានដូចខាងក្រោម៖
១/ ឈ្មោះ នាថ ឆេងហ៊ន់ ភេទស្រីអាយុ ៤១ឆ្នាំ (របួសស្រាល)។
២/ ឈ្មោះ ពុធ ជំនោ ភេទប្រុស អាយុ ១១ឆ្នាំ (របួសធ្ងន់)។
៣/ ឈ្មោះ នាថ ស្រីមុំ ភេទស្រី អាយុ ៦១ឆ្នាំ(របួសធ្ងន់)។
៤/ ឈ្មោះ នាថ ឆេងហ៊ុន ភេទស្រី អាយុ ៣៩ឆ្នាំ(របួសស្រាល)។
៥/ ឈ្មោះ វឿន វិន ភេទប្រុស អាយុ ៤ឆ្នាំ(របួសស្រាល)។
៦/ ឈ្មោះ សេត ពិសិទ្ធ ភេទប្រុស អាយុ ៣ឆ្នាំ(របួសស្រាល)អ្នករបួស ។
៧/ ឈ្មោះ រ៉ា យ៉ុត ភេទប្រុស (របួសស្រាល) ទាំងអស់នៅភូមិដូចគ្នា អ្នករបួសបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តគេចខ្លួន។
មូលហេតុ៖ អ្នកបើកបរ passapp បើកបរមិនគោរពសិទ្ធអាទិភាពនៅផ្លូវប្រសព្វ៕
មតិយោបល់