ព័ត៌មានជាតិ

រថយន្តបុកបន្តកន្ទុយគ្នា៤គ្រឿង ក្នុងនោះមានមួយគ្រឿងជារបស់ក្រុមហ៊ុនទឹកពិសាអេរ៉ូទិច

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរារណ៍មួយ ដោយរថយន្ត៤គ្រឿង បានបុកបន្តកន្ទុយគ្នា រងការខូចខាតរៀងៗខ្លួន កាលពីវេលាម៉ោង ០៨និង០០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ​ ណតប្រ៊ីត ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ​ រាជធានីភ្នំពែញ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា គេឃើញរថយន្តម៉ាក ម៉ាស្តាពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-3899 ធ្វើដំណើរពីជើងទៅត្បូង លើកំណាត់ផ្លូវខាងលើ មកដល់ចំណុចកើតហេតុ បានបន្ថយល្បឿនដោយសារមានការកកស្ទះចរាចរណ៍ ស្រាប់តែមានរថយន្តកូរ៉េចំនួន២គ្រឿង មកពីក្រោយបានបន្ថយល្បឿនដូចគ្នា ខណ:មួយគ្រឿងជារថយន្តដឹកឥដ្ឋ ពាក់ស្លាកលេខ កណ្តាល 3A-0040 បានបុកផ្អឹបរថយន្តឃ្លុបដឹកទឹកសុទ្ធ របស់ក្រុមហ៊ុន អេរ៉ូទិច ពាក់ស្លាកលេខ ភ្នំពេញ 2AA-6240 បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ រួចបន្តទៅបុករថយន្តមួយគ្រឿងទៀត នៅខាងមុខរងការខូចខាតដូចគ្នា។

ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងរករថយន្តទាំងនោះ មកអែបខាង ដើម្បីធ្វើការដោះស្រាយគ្នា៕

មតិយោបល់