សៀមរាបៈ លោកអធិការស្រុកពួក បានប្រាប់ Post News ថា កាលពីវេលាម៉ោង ១ និង៣០នាទីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ អធិការនគរបាលស្រុកពួក សហការជាមួយនគរបាលស្រុកអង្គរជុំ ចាប់ឃាតកកាប់ឪពុកក្មេកស្លាប់បានហើយ។ ជនសង្ស័យឈ្មោះ សាន ចិក ភេទប្រុស អាយុ៥៦ឆ្នាំ ស្រុកកំណើតនៅភូមិខ្ជាយ ឃុំសសរស្តម្ភ ស្រុកពួក។
សូមបញ្ជាក់៖ កាលពីវេលាម៉ោង ៧ និង០៥នាទីយប់ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីឃាតកម្ម កើតឡើងនៅភូមិគោកត្របែក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប បង្កឡើងដោយជនសង្ស័យឈ្មោះ សាន ចិក (ត្រូវជាកូនប្រសារជនរងគ្រោះ) បានយកកាំបិតខ្វែវ កាប់ទៅលើជនរងគ្រោះ ឈ្មោះ ផន ប្រេម ភេទប្រុស អាយុ ៨៥ឆ្នាំ បណ្តាលឲ្យស្លាប់ភ្លាមៗនៅហ្នឹកន្លែងកើតហេតុ ហើយជនសង្ស័យក៏គេចខ្លួនបាត់។
មូលហេតុ៖ ជនសង្ស័យបានឈ្លោះគ្នា ជាមួយប្រពន្ធ ហើយជនរងគ្រោះជាឪពុកក្មេក បានទៅបំបែកជម្លោះនោះ ទើបធ្វើឲ្យជនសង្ស័យខឹង បានយកកាំបិតកាប់មកលើជនរគ្រោះទាំងកំរោលតែម្តង៕
មតិយោបល់