ព័ត៌មានជាតិ

ព្រលឹងចុងសក់! រថយន្តដឹកស្រូវ ក្រទ្បាប់ផ្ញារជើង នៅខេត្តស្វាយរៀង

ស្វាយរៀង: សមត្ថកិច្ច បានប្រាប់ Post News ថា មានករណីរថយន្តដឹកស្រូវពីស្រុករំដួល ទៅលក់នៅព្រំដែន បានក្រទ្បាប់ផ្ងារជើង នៅវេលាម៉ោង ៦ និង៥០នាទីព្រឹកថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ៣១៤D ភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

មូលហេតុ៖ ដោយសារជាប់ដៃចង្កូត។

ករណីនេះ មិនបណ្ដាលឲ្យមានអ្នករងរបួស ឬប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណរដ្ឋទ្បើយ។ ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ក៏បានឲ្យរថយន្តខាងលើ រករថយន្តមកស្ទួច យកទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់