ព័ត៌មានជាតិ

បុរសបើករ៉ឺម៉កកង់បី បុករថយន្តស៊េរីទំនើប ម៉ាកទ្បង់គ្រីស័រ ស្លាកលេខ ឧត្តរមានជ័យ 2A-6666 សង្ស័យជារបស់មន្រ្តីជាន់ខ្ពស់ខេត្តឧត្តរមានជ័យ

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តស៊េរីទំនើប ម៉ាកទ្បង់គ្រីស័រមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ឧត្តរមានជ័យ 2A-6666 បើកបរដោយអង្គរក្សអ្នកធំម្នាក់ បានបើកទៅយកសិស្ស នៅសាលាប៊ែលធី ពេលត្រលប់មកវិញ ត្រូវរ៉ឺម៉កកង់បី បើកបរដោយបុរសម្នាក់ មានស្ថានភាពស្រវឹង ទៅបុករថយន្តពីក្រោយ បណ្ដាលឲ្យរងការខូចខាត នៅវេលាម៉ោង ៥ និង១០នាទីល្ងាចថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៤៣២ សង្កាត់ទួលទំពូងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចនគរបាលចរាចរណ៍ បានចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការដោះស្រាយគ្នា ប៉ុន្តែម្ចាស់រថយន្ត ឃើញម្ចាស់រ៉ឺម៉កក្រីក្រពេក ក៏សម្រេចចិត្តមិនទារសំណងថ្លៃខូចខាតទេ ដោយសុខចិត្តយករថយន្តទៅជួសជុលខ្លួនឯង។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តខាងលើសង្ស័យជារបស់មន្រ្តីជាន់ខ្ពស់ខេត្តឧត្តរមានជ័យម្នាក់៕

មតិយោបល់