ព័ត៌មានជាតិ

ទីតាំងធ្វើអាជីវកម្មពេស្យាចារ ដោយជនជាតិចិនចំនួន០៣កន្លែង នៅខេត្តព្រះសីហនុ ត្រូវសមត្ថកិច្ចបង្រ្កាប

ព្រះសីហនុៈ នគរបាលខេត្តព្រះសីហនុ បានបង្ក្រាបទីតាំងពេស្យាចារធ្វើអាជីវកម្ម ដោយជនជាតិចិនចំនួន០៣កន្លែង កាលពីយប់រំលង អាធ្រាត្រឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុច ភ្នំខៀវ ស្ថិតក្នុងភូមិ០១ សង្កាត់លេខ០២ ក្រុងព្រះសីហនុ។

ឃាត់ខ្លួនជនសង្ស័យចំនួន៣៨នាក់ ក្នុងនោះមានជនជាតិចិនចំនួន២៣នាក់ (បុរសចំនួន១១នាក់) និងស្ត្រីជនជាតិថៃចំនួន១៥នាក់។

វត្ថុតាងរកឃើញមួយចំនួន ដែលបានបំរើឲ្យបទល្មើសខាងលើ ក្នុងនោះមានស្រោមអនាម័យប្រើប្រាស់រួចហើយ និង ស្រោមអនាម័យមិនទាន់ប្រើជាច្រើនផងដែរ។

តាមនគរបាលបញ្ជាក់ថា ចំពោះមេក្លោងក្នុងបទល្មើសជួញដូរផ្លូវភេទនេះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា ដើម្បីបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត បើទោះជាបុរសជនជាតិចិន ដែលនគរបាលបានឃាត់ខ្លួនទាំង១១នាក់នោះ ពុំទាន់ឆ្លើយសារភាពយ៉ាងណាក្តី៕

មតិយោបល់