ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅខេត្តបាត់ដំបង

បាត់ដំបង: កាលពីម៉ោង ៦ និង២០នាទីល្ងាចថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅចំណុចក្រុមទី៣ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ភាព វីរ: ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។ សម្ភារខូចខាត៖ផ្ទះទំហំ ៥x៦ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ក្រាលក្តា ខូចខាតអស់ ៨០% ។

ករណីនេះ បានប្រើប្រាស់ឡានអគ្គិភ័យអស់ទឹក ១ឡាន។ មូលហេតុ៖ អាំងសាច់ដើរចោល បណ្តាលឲ្យឆេះរាលដល់ផ្ទះ៕

មតិយោបល់