ព័ត៌មានជាតិ

អ្នកគ្រូបង្រៀនសាលាឋមសិក្សាច្រាំងចំរេះម្នាក់ វាយសិស្សជាំស្លាបប្រចៀវខាងស្តាំ ម្តាយសិស្សមកជំរាប សមត្ថកិច្ចឲ្យជួយណែនាំគ្រូ កុំប្រព្រឹត្តិបែបនេះទៀត

ភ្នំពេញ: អ្នកគ្រូម្នាក់ដែលត្រូវបានគេស្គាល់ថា ជាប្រពន្ធលោកនាយក​សាលាឋមសិក្សាច្រាំងចំរេះ បានវាយសិស្សបណ្តាលឲ្យមានស្នាមជាំ នៅស្លាបប្រចៀវខាងស្តាំ ខណ:ហៅសិស្សស្រីរបស់ខ្លួន ឲ្យបូកលេខមិនចេះ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាព្រឹកថ្ងៃទី២១​ ខែកុម្ភ:​ ឆ្នាំ​២០១៩​ នៅសាលាបឋមសិក្សាច្រាំងចំរេះ សង្កាត់ច្រាំងចំរេះទី២​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ។

អ្នកគ្រូដែលរងការចោទប្រកាន់ថាបានប្រើហិង្សាទៅលើសិស្សនោះឈ្មោះ​ ផ្លុង​ គឹមហេង​ ត្រូវបានគេស្គាល់ថា ជាប្រពន្ធលោកនាយកសាលាខាងលើ។

កុមារីរងគ្រោះឈ្មោះ បូរិទ្ធ​ សុណ្ណដាលិស អាយុ៧ឆ្នាំ​ រៀននៅថ្នាក់ទី២.ក នៃសាលាបឋមសិក្សាច្រាំងចំរេះ មានម្តាយឈ្មោះម៉ៅ​ សុភារម្យ អាយុ៣៦ឆ្នាំស្នាក់នៅភូមិខ២​ សង្កាត់ច្រាំងចំរេះទី២​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ។

តាមសម្ដីស្ត្រីជាម្តាយ បានឲ្យដឹងថា មុនដំបូងឡើយ គាត់ឃើញមានស្នាមជាំក្រហម នៅលើកន្លែងដែលអ្នកគ្រូនោះវាយ ហើយគាត់សួរកូនថា ស្នាមអីហ្នឹងអេះរមាស់ វាយគ្នា ឬគ្រូវាយ កូនគាត់ក៏ឆ្លើយថា ចាសគ្រូវាយ។

តាមសម្ដីរបស់កុមារីងគ្រោះ ឲ្យដឹងថា មូលហេតុដែលអ្នកគ្រូវាយ គឺមកពីខ្លួនបូកលេខអត់ចេះ ហើយអ្នកគ្រូវបានវាយ ដោយដៃផង និងរំពាត់ផង ពេលនោះខ្លួនក៏យំ។

ក្រោយពេលកើតហេតុ ស្ត្រី ជាម្តាយក៏បាននាំកូនរបស់ខ្លួន មកកាន់ប៉ុស្តិ៍ប៉ូលិស ដើម្បីជំរាបប៉ូលិសច្រាំងចំរេះទី២ ឲ្យជួយហៅអ្នកគ្រូខាងលើ មកអប់រំធ្វើកិច្ចសន្យា ដើម្បីកុំឲ្យថ្ងៃក្រោយវាយកូនរបស់គាត់ រហូតដល់មានស្លាកស្នាមអញ្ចឹងទៀត។

ក្រោយមកសមត្ថកិច្ចប៉ុស្តិ៍ច្រាំងចំរេះទី២ ក៏បានហៅអ្នកគ្រូខាងលើមកប៉ុស្តិ៍ ធ្វើកិច្ចសន្យានិងអប់រំបញ្ចប់រឿង៕

មតិយោបល់