ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ តខ្សែម៉ូទ័របូមទឹកស្រះក្រោយផ្ទះ ឆ្លងចន្តរអគ្គិសនី ក៏ត្រូវឆក់ស្លាប់ភ្លាមៗ

បន្ទាយមានជ័យ: បុរសវ័យចំណាស់ម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៩ នៅភូមិបុស្សធំ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះឈ្មោះ អួង លន ភេទប្រុស អាយុ ៦២ឆ្នាំ នៅភូមិបុស្សធំ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ច បានឲ្យដឹងថា៖ មុនពេលកើតហេតុជនរងគ្រោះ បានតខ្សែភ្លើងដាក់ម៉ូទ័រ ដើម្បីបូមទឹកស្រះខាងក្រោយផ្ទះ យកទឹកមកប្រើប្រាស់ តែមិនដឹងថា ខ្សែភ្លើងដាច់ ក៏ចាប់ត្រូវកន្លែងខ្សែដាច់ ឆ្លងចន្តរអគ្គិសនី ឆក់ស្លាប់តែម្តង។

ក្រោយទទួលបានដំណឹងភ្លាម កម្លាំងជំនាញបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យសាកសព ពុំឃើញស្លាកស្នាមអ្វីគួរកត់សម្គាល់ រួចក៏ប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់