ព័ត៌មានជាតិ

Update៖ អូនលាបងរហូតហើយ! នារីរូបស្រស់ម្នាក់ ជិតដល់ថ្ងៃរៀបការ ត្រូវរថយន្តផ្តាច់សង្ខារ ចោលគូដណ្តឹងទាំងព្រឹក

ភ្នំពេញ: នារីស្រស់ស្អាតម្នាក់ ស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីបើកម៉ូតូសេ១២៥ វ៉ាជែងរថយន្តក្រុង មិនផុតជ្រុលទៅបុកម៉ូតូលេតច្រាសទិស បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង១៥នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវ១៩៦២ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

នារីរងគ្រោះមានឈ្មោះ កង ភារម្យ អាយុ២៤ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
នៅមុនកើតហេតុ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1I-3318 ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តក្រុង តែមិនផុតជ្រុលបុកជាមួយម៉ូតូលេត បើកច្រាសទិស ពណ៌ទឹកប្រាក់ មិនទាន់មានពាក់ស្លាកលេខ បើកបរដោយយុវជនម្នាក់ឈ្នោះ ផាន សាវនា អាយុ២១ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅ ភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រងរបួសដំណំ ។

ក្រោយកើតហេតុ ក្រុមគ្រួសារ សាច់ញាតិ នារីរងគ្រោះ ក្នុងអារម្មណ៍ក្តុកក្តួល នឹកស្រណោះ មិនគួរជួបរឿងបែបនេះ មួយពព្រិចភ្នែកសោះ។

សាកសពនារីរងគ្រោះ ក្រោយពីសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យរួច ប្រគល់ជូនក្រុមគ្រួសារចាត់ចែង យកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែង យកទៅរក្សាទកនៅការិយាល័យចរាចរណ៍ជើងគោកក្រុង រងចាំដោះស្រាយពេលក្រោយ៕

មតិយោបល់