រតនគិរីៈ នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ នេះ គឺជាថ្ងៃដែលគណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)កំណត់ពេលចាប់ផ្តើមនៃការចុះឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រ ។
លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត និងលោកថង សាវុន អភិបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី០១ កញ្ញនេះ បានអញ្ជើញទៅដល់ការិយាល័យចុះឈ្មោះបោះឆ្នោតស្ថិតនៅសង្កាត់បឹងកន្សែង ក្រុងបានលុង មុនគេ ដើម្បីធ្វើជាគំរូដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋឲ្យទៅចុះឈ្មោះបោះឆ្នោតសារជាថ្មី ។
ក្នុងនាមជាអភិបាលខេត្ត លោក ថង សាវុន បានអំពាវនាវដល់មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋគ្រប់ជនជាតិ គ្រប់និន្នាការ នយោបាយទាំងអស់នៅក្នុងខេត្តដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ ដែលខ្លួនរស់នៅរៀលរាល់ម៉ោងធ្វើការដោយរាប់ទាំងថ្ងៃសៅរ៍ អាទិត្យ ព្រោះថាសន្លឹកឆ្នោត០១សន្លឹករបស់យើងគ្រប់គ្នាពិតជាមានសារៈសំខាន់ណាស់សម្រាប់កំណត់ពីជោគវាសនា ប្រទេសជាតិ ៕
មតិយោបល់