ព័ត៌មានអន្តរជាតិ

អាមេរិក បន្តទុកទាហានចំនួន ២០០នាក់ នៅស៊ីរី បន្ទាប់ពីការដកចេញ

អាមេរិកៈ សេតវិមាន កាលពីថ្ងៃទីព្រហស្បតិ៍ បានប្រកាសថា អាមេរិក នឹងទុកទាហានប្រហែល ២០០នាក់ នៅស៊ីរី ក្នុងអំទ្បុងពេលមួយ ដែលប្រធានាធិបតីលោក ដូណាល់ ត្រាំ ធ្វើការដកកងកម្លាំងចេញអស់ទាំងស្រុង។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។

នៅក្នុងសេចក្តីថ្លែងការណ៍ដ៏ភ្ញាក់ផ្អើលមួយ កាលពីខែធ្នូ លោក ត្រាំ បាននិយាយថា ក្រុមរដ្ឋអ៊ីស្លាមនៃប្រទេសអ៊ីរ៉ាក់ និងក្រុមឡេវីន ដែលត្រូវបានគេស្គាល់ថា ISIS បានចុះចាញ់ហើយនៅក្នុងប្រទេសស៊ីរី ដោយលោក ក៏បានបញ្ជាឱ្យដកទាហានអាមេរិកចំនួន ២,០០០ នាក់ចេញពីប្រទេស ដែលហែកហួរដោយសង្រ្គាមមួយនេះផងដែរ។

យ៉ាងណាមិញពាក់ព័ន្ធនឹងបញ្ហានេះ លោកប្រធានាធិបតី បាននឹងកំពុងស្ថិតក្រោមសម្ពាធពីទីប្រឹក្សាជាច្រើន ដើម្បីកែសម្រួលគោលនយោបាយរបស់លោក បន្ទាប់ពីត្រូវបានគេរិះគន់យ៉ាងខ្លាំងក្លា ក្នុងនោះក៏រួមមានទាំងសមាជិកនៃគណបក្សសាធារណរដ្ឋរបស់លោកផងដែរ៕

មតិយោបល់